ឧត្តមសេនីយ៍ផ្កាយ៣ ហ៊ុន ម៉ាណែត ប្រាប់ទាហានទាំងអស់ ប្តេជ្ញាចិត្តការពារសុខសន្តិភាព ស្ថេរភាព រដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលស្របច្បាប់ ប្រទេសជាតិ និងប្រជាជន

FN ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ញជើងគោក បានប្រាប់ទៅទាហានឲ្យប្តេជ្ញាចិត្តការពារសុខសន្តិភាព ស្ថេរភាព រដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលស្របច្បាប់ ប្រទេសជាតិ និងប្រជាជន។ នៅក្នុងពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារ សម្រេចបានក្នុងឆ្នាំ២០១៦ និងទិសដៅអនុវត្តភារកិច្ចក្នុងឆ្នាំ២០១៧ នៅកងពលតូចលេខ៧០ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ឧត្តមសេនីយ៍ផ្កាយ៣ ហ៊ុន ម៉ាណែត បានប្រាប់ទៅនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវស្វែងយល់ការពិត និងវាយតម្លៃឲ្យបានគ្រប់ជ្រុងជ្រោយ ចំពោះការយកចិត្តរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ ថ្នាក់ដឹកនាំរបស់អង្គភាព និងប្រកាន់គោលជំហរហ្នឹងនរ និងប្តេជ្ញាចិត្តដើម្បីការពារសុខសន្តិភាព ស្ថេរភាព រដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលស្របច្បាប់ ប្រទេសជាតិ និងប្រជាជន។ ជាមួយគ្នានេះលោកឧត្តមសេនីយ៍​ បានអបអរសាទ និងកោតសរសើរដល់អង្គភាពកងពលតូចថ្មើរជើងលេខ៧០ និងនាយទាហាន ពលទាហានទាំងអស់ដែលបានខិតខំបំពេញភារកិច្ចជាច្រើន នាពេលកន្លងមក និងកំពុងកសាងសមត្ថភាពនៅក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដើម្បីបម្រើជាតិមាតុភូមិ។ លោកបញ្ជាក់ថា​ «អង្គភាពមួយមានមានតួនាទីការពារសុខសន្តិភាព ស្ថេរភាព ក៏ដូចជា ការងារសង្គមជាច្រើនទៀតដែលនាយទាហាន នាយទាហានរង ពលទាហានចូលរួមជាប្រចាំថ្ងៃ ជាមួយរាជរដ្ឋាភិបាលភិបាល … Continue reading ឧត្តមសេនីយ៍ផ្កាយ៣ ហ៊ុន ម៉ាណែត ប្រាប់ទាហានទាំងអស់ ប្តេជ្ញាចិត្តការពារសុខសន្តិភាព ស្ថេរភាព រដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលស្របច្បាប់ ប្រទេសជាតិ និងប្រជាជន